ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅនៃប្រទេសកម្ពុជា

ផ្ទៃក្រលាដី

ប្រទេសកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ប្រទេសកម្ពុជាជាប្រេសទី៨ បើគិនពីផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ និង ប្រទេសទី៧ បើគិតពីចំនួនប្រជាពលរដ្ឋ ១១.៤៣៧.៦៥៦ នាក់ ក្នុងចំណោមប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍។ ទីតាំង ភូមិសាស្ត្រនេះបានផ្តល់នូវទាក់ទំនងងាយស្រួលក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ជាមួយប្រទេសជិតខាង និង លើពិភពលោក។ដោយយោលទៅ លើកូអរដោនេភូមិសាស្ត្រប្រទេសកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយៈទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី ១០២ និង ទី១០៨ នៃរយៈបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ត្រនេះបញ្ជាក់អោយឃើញច្បាស់ថា ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិត គឺក្តៅហើយសើម ម៉្យាងទៀតស្ថិតក្នុងតំបន់អាស៊ីមូសុងគឺសំបូរភ្លៀងដែលជាតំបន់មានលក្ខណៈល្អប្រសើរដល់ការលូតលាស់នៃរុក្ខជាតិដំណាំ គ្រប់ប្រភេទ។ ដោយយោលទៅលើលក្ខណៈទាំងអស់នេះហើយបានធ្វើអោយប្រទេសយើងមានលក្ខណៈល្អក្នុងការអភិវឌ្ឍន៍លើវិស័យទេស ចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។

ព្រំប្រទល់ប្រទេស

ព្រះរាជាណាចក្រកម្ពុជាមានព្រុំប្រទល់ប្រវែង ២៦០០គ.ម គឺព្រុំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន១ភាគ៦។

ទៅលើ ព្រំប្រទល់សមុទ្រ

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងជាប់សមុទ្រដោយមាន ឆ្នេរ ៤៤០គ.ម ជាយទ្វីបទូលាយ និង សមុទ្រត្រូពិតជំរៅមធ្យម សំបូរជលផលគ្រប់បែបយ៉ាងងាយស្រួលដល់ការធ្វើអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រនិងជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌សប្រកបដោយខ្យល់អាកាសបរិសុទ្ធ។

ទៅលើ ទ្រង់ទ្រាយ និង ទំហំ

ព្រះរាជាណាចក្រកម្ពុជាមានទំហំ ១៨១.០៣៥គ.មការ៉េ មានរាងជាពហុកោណស្ទើរស្មើជ្រុងដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពីជើងទៅត្បូង ៤៤០ គ.ម ពីលិចទៅកើត ៥៦០គ.ម ទំហំទ្រង់ទ្រាយ នេះពុំបង្កើតអោយមានការ លំបាកដល់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ទេ ពិសេសគឺមានការងារស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជាពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗណាមួយទេ ដូចជាបន្ទុះភ្នំភ្លើង ការរញ្ជួយដី ។ ម៉្យាងទៀត ប្រទេសយើងស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។

ទៅលើ សណ្ឋានដី

ដោយយោលទៅតាមលក្ខណៈទូទៅនៃសណ្ឋានដីប្រទេសកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាបហើយពន្ធ័ជុំវិញដោយភ្នំនិងខ្ពង់រាប និង ទិសនីរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀតដោយយោលទៅតាមគោលការណ៍អភិវឌ្ឍន៍តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ផ្នែកធំៗ គឺ៖ តំបន់រាលរាបៈ ដែលមានក្រឡាផ្ទៃ ២៥.០៦៩ គ.មការ៉េ ដែលមានប្រជាពលរដ្ឋរស់នៅសរុប ៥.៨៩៨.៣០៥ នាក់ ដែលមានដង់ស៊ីតេ ២៣៥ នាក់ ក្នុង១គ.មការ៉េ ដែលក្នុងនោះមានស្រុកនឹងខណ្ឌចំនួន ៦៣ និង ឃុំសង្កាត់ចំនួន និង ៧០០ ភូមិ ៦.៤១៤។តំបន់នេះរួមមានរាជធានីភ្នំពេញខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ។ តំបន់បឹងទន្លេសាបៈ មានក្រឡាផ្ទៃ ៦៧.៦៦៨ គ.ម ដែលមានប្រជាពលរដ្ឋរស់នៅសរុប ៣.៥០៥.៤៤៨ នាក់ និង ដង់ស៊ីតេប្រជាពលរដ្ឋក្នុងតំបន់គឺ ៥៧ នាក់ ក្នុង១គ.មការ៉េ ដែលក្នុងនោះមានស្រុកខណ្ឌចំនួន ៦០ និង ភូមិសង្កាត់ ៤៨៨ ភូមិ ៤០៤១។តំបន់នេះរួមមាន ខេត្តកំពង់ធំខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្ត កំពង់ឆ្នាំង ឧត្តរមានជ័យ ក្រុងប៉ៃលិន ។ តំបន់ឆ្នេរសមុទ្រៈ មានក្រឡាផៃ្ទ ១៧២៣ គ.មការ៉េ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៨៤៤.៨៦១ នាក់ ក្នុងនោះមានដង់ស៊ីតេប្រជាពលរដ្ឋក្នុងតំបន់គឺ ៤៩ នាក់ក្នុង១គ.មការ៉េ ដែលក្នុងនោះមានស្រុកខណ្ឌ័ចំនួន ២១ និង ឃុំសង្កាត់ ១៥២ និង ៧០៥ ភូមិ។តំបន់នេះរួមមានក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និង ក្រុងកែប។ តំបន់ខ្ពង់រាប និង ភ្នំៈ មានក្រឡាផ្ទៃ ៦៨.០៦១ គ.មការ៉េ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងតំបន់គឺចំនួន ១.១៨៩។០៤២ នាក់ក្នុងនោះមានដង់ស៊ីតេប្រជាពលរដ្ឋក្នុងតំបន់គឺ ១៧នាក់ក្នុង១គ.មការ៉េ ដែលក្នុងនេះមានស្រុកខណ្ឌ័ចំនួន ៣៩ និង ឃុំសង្កាត់ ២៨៣ និង ២.២៤៦ ភូមិ ។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តរតនៈគិរី ខេត្ត ស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី។

ទៅលើ ប្រពន្ធ័ផ្លូវថ្នល់

តាមស្ថិតិមុនឆ្នាំ១៩៧០ ព្រះជាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោក ផ្លូវជាតិលេខ១៖ ចេញពីភ្នំពេញទៅបាវិតកាត់តាមអ្នកលឿង,ស្វាយរៀង មានប្រវែង ១៦៧គ.ម ។ ផ្លូវជាតិលេខ២៖ ពីភ្នំពេញទៅភ្នំដិនកាត់តាមក្រុងតាខ្មៅនិងខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។ ផ្លូវជាតិលេខ៣៖ ពីភ្នំពេញទៅក្រុងព្រះសីហនុកាត់តាមកំពត មានប្រវែង ២៦០ គ.ម ។ ផ្លូវជាតិលេខ៤៖ ពីភ្នំពេញទៅក្រុងសីហនុកាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។ ផ្លូវជាតិលេខ៥៖ ពីភ្នំពេញទៅអូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។ ផ្លូវជាតិលេខ៦៖ ពីភ្នំពេញទៅខេត្តបន្ទាយមានជ័យកាត់តាមខេត្តកំពង់ធំ ខេត្តសៀមរាប តាមព្រែកក្តាម មានប្រវែង ៣៨៦ គ.ម ។ ផ្លូវជាតិលេខ៧៖ ពីភ្នពេញទៅស្នួលឆ្ពោះទៅខេត្តស្ទឹងត្រែង និង បែកទៅមណ្ឌលគិរី មានប្រវែង ១៨០គ.ម ត្រឹមស្នូល និង បន្តទៅដល់មណ្ឌលគិរី មានប្រវែង ៥៤៣ គ.ម បើតាមផ្លូវ សាលិញ ៤០៣ គ.ម ។ផ្លូវខេត្តមានប្រវែង ៣២០០ គ.ម ដែលតភ្ជាប់ពីទីរួម ខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត។ ផ្លូវខេត្តត្រូវ កសាងឡើង និង ជួសជួលដោយថវិកាខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាមផ្លូវជាតិ មានចំនួន ៤០២៧ កន្លែងចាប់ពីឆ្នាំ ១៩៩៤ ដល់បច្ចុប្បន្នផ្លូវ ថ្នល់រួមមាន៖ ផ្លូវជាតិប្រវែង ៤.២៣៥ គ.ម ផ្លូវខេត្តមានប្រវែង ៣.៦៧៥ គ.ម

ទៅលើ ប្រពន្ធ័ផ្លូវដែក

មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា។ ប្រវែងផ្លូវដែកសរុបមាន ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ ក្នុងនោះ៖ ភ្នំពេញទៅប៉ោយប៉ែត ៣៨៦ គ.ម កសាងឆ្នាំ១៩២៧ ភ្នំពេញទៅក្រុងព្រះសីហនុ ២៦៤ គ.ម កសាងឆ្នាំ១៩៥៨ ស្ពានគ្រប់ប្រភេទ ៩៩០

ទៅលើ ប្រពន្ធ័ផ្លូវអាកាស

ប្រទេសយើងមានអាកាសយានដ្ឋានអន្តរជាតិពីរគឺ អាកាសយានដ្ឋានពោធិចិនតុង អាចទទួលយន្តហោះគ្រប់ប្រភេទអោយចុះសំចតបាន និង អាកាសយានដ្ឋានសៀមរាប ដែលមានសកម្មភាពខ្លាំងក្លាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ អាកាសយានដ្ឋានត្រូវបានរៀបចំ និង កែលំអរដោយក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេស បារាំង។ ក្រៅពីអាកាសយានដ្ឋានខាងលើ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន ៦ កន្លែងទៀតគឺ នៅក្នុងខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរីនិងខេត្តរតនៈគីរី។ ដែលដឹកជញ្ជូនដោយក្រុមហ៊ុន រ៉ូយ៉ាអែកាំបូត និង ភ្នំពេញអែឡាញ ប្រេស៊ីដេនអែឡាញ។

ទៅលើ ប្រពន្ធ័ផ្លូវទឹក

ដោយស្ថានភាពភូមិសាស្ត្រមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសំបូរផ្លូវទឹកណាស់ដែលគេបែងចែកជាបីប្រពន្ធ័គឺៈ ប្រពន្ធ័ទន្លេមេគង្គ ប្រពន្ធ័ទន្លេសាប និង ផ្លូវទឹកតាមឈូងសមុទ្រ។

ទៅលើ ប្រពន្ធ័ទន្លេមេគង្គ

រួមមានទន្លេមេគង្គលើ និង មេគង្គក្រោម(ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០ គ.ម និងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបទីបេលើ រយៈកំពស់ ៥.០០០ ម មានប្រវែង ៤.២០០គ.ម មានអាងទន្លេប្រមាណ ៨០០.០០០ គ.មការ៉េ ហូរកាត់ប្រទេសឡាវ ថៃ វៀតណាម និង កម្ពុជា ។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពីល្បាក់ខោន(ព្រំប្រទល់ឡាវ កម្ពុជា)ដល់ ព្រំដែនវៀតណាម កាត់តាមខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និង ខេត្តព្រៃវែង។

ទៅលើ របបទឹក

ទាក់ទងទៅនិងអាកាសធាតុមូសុង។ រដូវទឹកតំឡើង ចាប់ពីខែមិថុនាទៅដល់ខែតុលា។ធារទឹកនៅរដូវវស្សា៣៤.០០០ម.គូប ហើយក្នុងមួយវិនាទីស្មើ២០ដងនៃធារទឹកនៅរដូវប្រាំង។ នៅរដូវទឹកសំរកចាប់ពីខេវិច្ឆិកាទៅខែឧសភាស្របទៅនឹងទឹកកកនៅតំបន់ទីបេឈប់រលាយ និង មូសុងវស្សាឈប់បក់។

ទៅលើ ដៃទន្លេមេគង្គ

ទន្លេរពៅស្ថិតនៅស្តាំដៃតាមព្រំដែនឡាវ។នៅខាងឆ្វេងមានទន្លេមេកុង ទន្លេសាន ទន្លេស្រែពក ព្រែកគ្រៀក ព្រែកកាំពីរ ព្រែកឆ្លូង និង ទន្លេតូច ប្រវែង ១០០ គ.ម។

ទៅលើ ប្រពន្ធ័ទន្លេសាប

មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកៈ បឹងធំ ៖ មានបណ្តោយ ៧៥ គ.ម ទទឹង ៣២ គ.ម បឹងតូច ៖ មានបណ្តោយ ៣៥ គ.ម ទទឹង ២៨ គ.ម វាលភក់ ៖ ចាប់ពីឆ្នុកទ្រូទៅកំពង់ឆ្នាំងផ្នែកនេះសំបូរកូនកោះណាស់។

ទៅលើ របបទឹកទន្លេសាប

នៅរដូវទឹកឡើងចាប់ពីខែមិថុនាទៅខែតុលាទឹកហូរចូលបឹងទន្លេសាប តាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុតគឺ ១៤ម ចំណែកផ្ទៃទឹករីកដល់ ១០.០០០គ.មការ៉េ។ នៅរដូវទឹកសំរកចាប់ពីខែវិច្ឆិកាទៅខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី០.៨ទៅ២ម៉ែត្រ ទឹកហូរចេញពីបឹងទន្លេសាប តាមទិសកំពង់ឆ្នាំងទៅភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣.០០០ម.ការ៉េ បាតុភូតចំលែកនេះ គឺហូរចេញ ហូរចូល បណ្តាលមកពីទឹក ជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពង់ជាងទឹកទន្លេសាប ហើយម៉្យាងទៀតទឹកបឹងទន្លេសាបមានរយៈកំពស់ទាបជាងដងទន្លេមេគង្គ។

ទៅលើ បឹងទន្លេសាបមានដៃសំខាន់ៗដូចជា

នៅផ្នែកត្រើយខាងកើត មានស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោយ ស្ទឹងសែន។នៅផ្នែកត្រើយខាងលិច មាន ស្ទឹងសិរីសោភណ្ឌ័ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងមោង(ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិសាត់ ស្ទឹងបរិបូរ។

ទៅលើ ដៃសំខាន់ៗរបស់ទន្លេសាប

នៅត្រើយខាងកើតមាន ស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង ស្ទឹងស្លាប។នៅត្រើយខាងលិចមានស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។

ទៅលើ ប្រពន្ធ័នៅតាមឈូងសមុទ្រ

ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗដែលហូរពីភ្នំក្រវ៉ាញទៅចាក់ក្នុងឈូងសមុទ្រដែលមានរបបទឹកដូចទឹកជ្រោះគឺ ហូរយ៉ាង ខ្លាំង និង បង្កើតអោយមានទឹកជំនន់ក្នុងរយៈពេលខ្លីនៅរដូវវស្សា។ របបទឹកមានទំនាក់ទំនងទៅនិងរបបខ្យល់មូសុង។ដោយហេតុនេះ មានស្ទឹងខ្លះរីងស្ងួតនៅរដូវប្រាំង។ ផ្លូវទឹកសំខាន់ៗនៅតំបន់ឆ្នេររួមមាន ស្ទឹងមេទឹក ព្រែកតាគី ស្ទឹងជាយអារែង ព្រែកជីផាត ព្រែកកំពង់សោម ស្ទឹងកំពត និង ស្ទឹងទូកមាស។

ទៅលើ កំពង់ផែ

កំពង់ផែធំៗនៅប្រទេសកម្ពុជាមានពីរគឺ កំពង់ផែភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ជាប្រភេទកំពង់ផែ អន្តរជាតិដ៏មានសារៈ សំខាន់បំផុត សំរាប់ចរាចរទំនិញ និង អ្នកទេសចរ។

ទៅលើ កំពង់ផែភ្នំពេញ

ផែថ្មមានប្រវែង ១៨៤ ម៉ែត្រផែបណ្តែតទឹកមានប្រវែង ១៩៦ ម៉ែត្រជំរៅទឹកនៅរដូវវស្សា ៥៨០ ម៉ែត្រ និង រដូវប្រាំង ៤២០ ម៉ែត្រ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ២៦៣ គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង ។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកអោយប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ម៉ែត្រ។

ទៅលើ សីតុណ្ហភាព

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលទទួលរងនូវអាកាសធាតុ ត្រូពិច គឺក្តៅហើយសើម ។ ប្រទេសនេះមានសីតុណ្ហភាពជា មធ្យមអតិបរមាគឺចន្លោះពី ២៧.៥ អង្សាសេ ទៅ ២៩.៥ អង្សាសេ(ក្តៅជាងគេគឺខែមេសា) និង សីតុណ្ហភាពជាមធ្យមអប្បរមាគឹចន្លោះពី ២៤ អង្សាសេ ទៅ ២៦.៥ អង្សាសេ(ត្រជាក់ជាងគេនៅខែធ្នូ)។សីតុណ្ហភាពនេះមានការប្រែប្រួលខ្លះទៅតាមតំបន់ ដូចជានៅតំបន់ភ្នំ និង ខ្ពង់រាប(ភ្នំបូកគោ សីតុណ្ហភាពជាមធ្យមគឺ២០ អង្សាសេ)។ ដូច្នេះប្រទេសយើងគ្មានរដូវរងាខ្លាំង ឬ ក្តៅខ្លាំងទេ ដែលមានអំណោយផលខ្លាំងដល់អ្នកទេសចរព្រោះសីតុណ្ហភាពមានការប្រែប្រួល ពីរដូវមួយ ទៅរដូវមួយជាមធ្យមមិនហួសពី ៤ អង្សាសេទេ។ដោយប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលនៃខ្យល់មូសុងធ្វើអោយប្រទេសនវមាន វដូវពីរច្បាស់លាស់គឺ៖ រដូវប្រាំងពីខែ វិច្ឆិកា ដល់ខែ មេសា ខ្យល់បក់ពីស៊ីបេរី ជាខ្យល់ស្ងួត(ខ្យល់មូសុងឥសាន)។ រដូវវស្សាពីខែ ឧសភា ដល់ខែ តុលា ខ្យល់បក់ពីសមុទ្រមករកទី្វប ដោយនាំទឹកភ្លៀងមកជាមួយ(ខ្យល់មូសុងនិរតី)។ ប៉ុន្តែរដូវទាំងពីរនេះមិនទៀងទាត់ទេ គឺផ្លាស់ប្តូរទៅតាមតំបន់ និង ឆ្នាំ។ ទៅលើ
រៀបរៀងដោយក្រុមនិស្សិតនៃសាលា សកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំទី៣ ឆមាសទី១ ក្រុមទី០៩ ដោយសាស្រ្តាចារ្យ គីម ឡាយ ចេញ ១/២/២០០៩