តំបន់ឧទ្យានជាតិ ជំរកសត្វព្រែ តំបន់ការពារ-ប្រភេទសិប្បកម្មខែ្មរ

	ដើម្បីគ្រប់គ្រង និង ការពារប្រពន្ធ័ធម្មជាតិ រដ្ឋាភិបាល បានចែកតំបន់ទាំងនោះជា ឧទ្យានជាតិ តំបន់ការពារទេស
	ភាពតំបន់ដែលទទួលរងនូវការប្រើប្រាស់ច្រើនមុខនិងដែនជំរកសត្វព្រៃ។

តំបន់ឧទ្យាជាតិ

ជាដែនធធម្មជាតិ និង ទស្សនីយភាពដែលត្រូវការពារ ដើម្បីបំរើអោយវិទ្យាសាស្រ្តអប់រំ និង ការកំសាន្ត។ តំបន់ឧទ្យានជាតិមាន៧ កន្លែងគឺ ៖ ខ្ពង់រាបគីរីរម្យៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង ដេលមានផ្ទៃដី ៣៥.០០០ ហិតា។ ភ្នំបូកគោៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ដែលមានផ្ទៃដី ១៤០.០០០ហិតា។ កែបៈ (ឆ្នេរសមុទ្រ) មានទីតាំងស្ថិតនៅក្នុងក្រុងកែប ដែលមានផ្ទៃដី ៥.០០០ ហិតា។ រាម នៅចន្លោះកោះថ្មី មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុដែលមានផ្ទៃដី ២១.០០០ហិតា តំន់នេះសំបូរសត្វ ស្លាបសមុទ្រ។ បុទុមសាគរៈ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១.២៥០ហិតា តំបន់នេះសំបូរសត្វ ស្លាបសមុទ្រ។ ភ្នំគូលេនៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧.៥០០ហិតា។ វិរៈជ័យៈ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង ខេត្តរតនៈគីរី ដែលមានផ្ទៃដី ៣៣២.៥០០ហិតា តំបន់ នេះសំបូរសត្វចតុបាត។

តំបន់ការពារទេសភាព

តំបន់ការពារទេសភាព ជាតំបន់ដែលត្រូវថែទាំទេសភាព ធម្មជាតិ និង ពាក់កណ្តាលធម្មជាតិសំខាន់ៗសំរាប់រមណីយដ្ឋាន ដល់សាធារណៈជនក្នុងការសំរាបកំសាន្ត និង ធ្វើទេសចរណ៍។ តំបន់ការពារទេសភាព ចែកជាបីកន្លែងធំៗគឺ៖ អង្គរៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ឌេលមានផ្ទៃដី ១០.៨០០ហិតា ដែលតំបន់មួយសំបូរទៅដោយប្រាសាទធំ ៗចន្លោះសតវត្សទី១១ និង ទី១៣។ បន្ទាយឆ្មារៈ មានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដី ៨១.២០០ហិតា។ ព្រះវិហារៈ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលមានផ្ទៃដី ៥.០០០ហិតា។ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ប្រើប្រាស់ច្រើនយ៉ាងៈ ជាតំបន់ដែលផ្តល់នូវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង ការ កំសាន្ត ដែលតំរូវអោយមានការអភិវឌ្ឍន៍ អភិរក្សធម្មជាតិក្នុងគោលដៅចំបងនៃសកម្មភាពសេដ្ឋកិច្ច។ តំបន់នេះចែកចេញជាបីកន្លែងគឺ៖ ដងពែងៈ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ២៧.៧០០ហិតា។ សំឡូតៈ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានផ្ទៃដី ៦០.០០០ហិតា។ ទន្លេសាបៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង និង ខេត្តពោធិសាត់ ដែលអោយមាន ផ្ទៃដី ៣១៦.២៥០ហិតា។

ជំរកសត្វព្រៃ

ដែនជំរកសត្វព្រៃៈ ជាដែនធម្មជាតិ ដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទ សត្វព្រៃ និងរុក្ខជាតិ របស់ជាតិសំខាន់ៗ និង សហគមន៍ធម្មជាតិ ឬលក្ខណៈរូបសាស្ត្ររបស់បរិស្ថានជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវ អន្តរាគមន៍ពីមនុស្សសំរាប់ភាពស្ថិតស្ថេររបស់វា។ តំបន់នេះមានសារៈសំខាន់សំរាប់អ្នកទេសចរដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃ នៅប្រទេសកម្ពុជា។ តំបន់មាន ១០ កន្លែងធំៗដូចជា៖ ភ្នំឪរាល់ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ពោធិសាត់ កំពង់ឆ្នាំង ដែលមានផ្ទៃដី ២៥៣.៧៥០ហិតា។ តំបន់នេះ សំបូរខ្លា និង ដំរី។ ពាមក្រសោបៈ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ២៣.៧៥០ហិតា តំបន់នេះ សំបូរសត្វស្លាប។ ភ្នំសំកុះ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ៣៣៣.៧៥០ហិតា។ តំបន់គេសង្កេតឃើញមានដំរី។ រនាមដូនសំៈ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានផ្ទៃដី ១៧៨.៧៥០ហិតា។ គូលេនព្រហ្មទេពៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ ដែលមានផ្ទៃដី ៤០២.៥០០ហិតា។ បឹងពេរៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលមានផ្ទៃដី ២៤២.៥០០ហិតា។ លំផាត់ៈ មានទីតាំងស្ថិតនៅក្នុងខេត្តរតនៈគីរី និង ខេត្តមណ្ឌលគីរី ដែលមានផ្ទៃដី ២៥០.០០០ហិតា។ តំបន់នេះ សង្កេតឃើញមានខ្ទឹងទន្សោង។ ភ្នំព្រេចៈ មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ ដែលមានផ្ទៃដី ២២២.៥០០ហិតា។តំបន់គេសង្កេត ឃើញមាននៅសល់គោព្រៃ។ ភ្នំណាមលៀតៈ មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគីរី ដែលមានផ្ទៃដី ៤៧.៥០០ហិតា។ តំបន់នេះគេឃើញមានដំរី ខ្លា និង ប្រភេទសត្វស្លាបព្រៃភ្នំជាច្រើនប្រភេទ។ ស្នូលៈ មានទីតាំងស្ថិតនៅក្នុងខេត្តក្រចេះ ដែលមានផ្ទៃដី ៧៥.០០០ហិតា។ តំបន់នេះមានសត្វចតុបាតច្រើនប្រភេទ។ សត្វព្រៃនៅប្រទេសកម្ពុជាចែកចេញជាបួនប្រភេទគឺ៖ ពពួកថនិកសត្វ(សត្វជើងបួន)សព្វថ្ងៃនៅសល់ ៣៦ ប្រភេទ។ ពពួកឧរង្គសត្វ(ក្រុមល្មូន)សព្វថ្ងៃនៅសល់ ៦ ប្រភេទ(៦ អំបូរ)។ ពពួកសត្វស្លាប់សព្វថ្ងៃនៅសល់១០២ប្រភេទដែលក្នុងនោះមាន១០ប្រភេទជាប្រភេទសត្វស្លាប់សំខាន់ក្នុង ពិភពលោក។ ពពួកមច្ឆាជាតិ(ត្រី)ក្រុមនេះចែកចេញជាពីរប្រភេទទៀតគឺ៖ ត្រីទឹកសាបមាន ១០៥ ប្រភេទនៅសព្វថ្ងៃទាំងធំទាំងតូច។ ត្រីទឹកប្រៃមាន ១៨៣ ប្រភេទដែលរស់នៅតំបន់ដែនសមុទ្ររបស់យើង។ក្រៅពីនេះគេនៅសង្កេត ឃើញមានក្តាម បង្កង បង្គា ខ្យង គ្រំ ជាច្រើនប្រភេទទៀត។

សត្វផ្សោត

សត្វផ្សោតៈ ផ្សោតទន្លេមេកុង ឬ IRRAWADA DOLPHIN មានឈ្មោះវិទ្យាសាស្ត្រ Occelo brevirostria ជាពួកថនិកសត្វក្នុងលំដាប់ CETACEA សព្វថ្ងៃគេ ប៉ាន់ស្មានឃើញផ្សោតនៅសេសសល់ប្រហែល ៤០ ទៅ ៥០ ក្បាលប៉ុណ្ណោះ នៅតាមអន្លង់នានាក្នុងខេត្តស្ទឹងត្រែង និង ក្រចេះនៅអន្លង់ទន្លេមុខភូមិកន្សោមបាត្រប្រមាណ ១៥គ.ម ខាងជើងទីរួមខេត្ត ១គ.ម ខាងក្រោមរមណីយដ្ឋានកាំពី គេប្រមាណឃើញផ្សោតនៅសេសសល់ប្រហែល ១៥ ទៅ ២០ ក្បាលប៉ុណ្ណោះ។ផ្សោតមានបណ្តោយ អតិបរមា ២ម ៨០ អាចរស់នៅបានរហូតដល់ ២០ ទៅ ៣០ ឆ្នាំ។ ផ្សោតមេនិមួយៗ អាចបង្កើតកូនបានតែមួយគត់ក្នុងរយៈពេល ពីរឆ្នាំម្តង។ ផ្សោតជាសត្វចូលចិត្តមានគ្នាច្រើន។ កាលណាគេឃើញផ្សោតណាមួយផុសពីទឹកឡើងគឺ មានគ្នាវាច្រើនណាស់ដែលនៅ ក្បែរនោះ។ វាមានសំណុំខួរក្បាលធំ និង ស្មុគស្មាញជាងមនុស្សគេជឿថា វាជាសត្វឆ្លាតទើបគេអាចបង្ហាត់បង្រៀនវាអោយចេះលេង សៀកជូនអ្នកទេសចរមើលកំសាន្ត។វាមានប្រពន្ធ័សំលេងយ៉ាងពិសេសសុក្រិត អាចបញ្ចេញ និង ទទួលសំលេងបញ្ច្រស់ពីមជ្ឈដ្ឋាន ជុំវិញខ្លួនវា ដើម្បីកំណត់ទីតាំងនៃវត្ថុ និង សត្វណាមួយដែលគួរអោយចាប់អារម្មណ៍។វាអាចស្ថិតនៅក្រោមទឹក រហូតពី ៥ ទៅ ១០ នាទី និង មុជចុះបានយ៉ាងជ្រៅ។ក្រៅពីផ្សោតនៅមានសត្វពីរប្រភេទផ្សេងទៀត ដែលរស់នៅតែក្នុងតំបន់នេះ ហើយដែលគេ ពុំដែលឃើញមានក្នុងកន្លែងដទៃទៀតនៃប្រទេសកម្ពុជាគឺមួយជាពពួកខ្យងម៉្យាងមាគូថវែងសំបកគ្រាតៗមានទំហំ៣_៤ស.ម មាន ឈ្មោះថា ចាក់ច្រែង វារស់នៅតាមគន្លៀតថ្ម។ នៅរដូវប្រាំងប្រជាជននៅទីនោះចុះទៅរាវចាប់យកមកបរិភោគ ឬ លក់ធ្វើជាម្ហូបឆា គ្រឿងព្រោះវាមានឪជារស់ឆ្ងាញ់ពិសារណាស់។ មួយប្រភេទទៀតគឺត្រី ដំបង មានរូបរាងស្រដៀងត្រីរ៉ស់ ឬត្រីកន្ទន់ជែតែខ្លួនវាវែង។ មកទល់ឥឡូវត្រីប្រភេទនេះក៏កាន់តែបាត់បង់ទៅៗ ហើយដោយសារការបំផ្លាញពីមនុស្សដូចជាការឆក់ខ្សែភ្លែង ឬគប់គ្រាប់បែកជាដើម។ នៅមុខទសវត្សឆ្នាំ ៧០ ផ្សោតទន្លេមេកុង មានរាល់រយរាប់ពាន់ក្បាល ដែលនៅរដូវវស្សាតែងធ្វើចរាចរផ្លាស់ប្តូរទីកន្លែង ពី ទន្លេមេកុងលើទៅបឹងទន្លេសាប និង ទន្លេមេកុងក្រោមដោយសុខសាន្តជារៀងរាល់ឆ្នាំ។ ជាអកុសលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ ពួកខ្មែរក្រហមបានបញ្ជាអោយសំលាប់ផ្សោតស្ទើរអស់ ដើម្បីចំរាញ់យកខ្លាញ់ធ្វើប្រេង ចាក់ម៉ាស៊ីន។ ខាងផ្នែកបរិស្ថាន និង សេដ្ឋកិច្ច សត្វផ្សោតជាសម្បតិ្តធម្មជាតិដ៏មានតម្លៃក្នុងប្រពន្ធ័អេកូឡូស៊ីនឹងផ្តល់ចំណូលយ៉ាងច្រើន ដល់វិស័យទេសចរណ៍ ទេសចរណ៍បៃតង។

ប្រភេទ និង តំបន់សិប្បកម្មខ្មែរ

សិប្បកម្មជាផ្នែកមួយដែលទំនាក់ទំនងទៅនិងវិស័យទេសចរណ៍អន្តរជាតិ។ ក្រៅពីនេះសិប្បកម្មបានជួយជំរុញនៃការកើន ឡើងក្នុងការស្នាក់នៅ និង ខ្សែទស្សនៈកិច្ចដល់ភ្ញៀវទេសចរអន្តរជាតិបានរយៈពេលយូរនៅក្នុងប្រទេសកម្ពុជាយើង ។ ប្រទេស កម្ពុជាបានរក្សាទុកប្រពៃណីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន តាំងពីយូរយារណាស់មកហើយ ហើយមានកិត្តិយសល្បីល្បាញទៀតផង។ សិប្បកម្មឯកទេសខ្មែរមាន ៖

សិប្បកម្មគ្រឿងឈើៈ

មានធ្វើឧបករណ៍សិប្បកម្មសំណង់ ចំលាក់និងគ្រឿងលំអរផ្សេងៗ។

សិប្បកម្មគ្រឿងថ្ម

មានចំលាក់វត្ថុសិល្បៈ ធ្វើអំពីថ្មកែវ នៅខេត្តពោធិសាត់ ព្រៃគុក ខេត្តកំពត នៅបាយធាយក្នុងខេត្តកំពង់ចាម អ្នកស្រុកមានឯកទេសធ្វើត្បាល់បុក ត្បាល់កិនម្សៅ ថ្មសំលៀង កាំបិត។

សិប្បកម្មគ្រឿងស្ពាន់

ប្រភេទសិប្បកម្មនេះមាននៅឧត្តុង្គ ខេត្តកណ្តាល សិប្បកម្មដែកយោលទោងក្នុងខេត្តតាកែវមានធ្វើប្រដាប់ប្រ ដាពីស្ពាន់ដូចជាឆ្នាំង ផ្តិល កោដ្ឋ ចង្ក្រង់ និង បាត្រលោក ជាដើម។

សិប្បកម្មគ្រឿងប្រាក់

ប្រភេទសិប្បកម្មនេះជនជាតិខ្មែរយើងមានថ្វីដៃល្អវិចិត្រខាងចំលាក់ គ្រឿងអលង្កា ដូចជាខ្សែដៃ ខ្សែក ចិញ្ជៀន ឆ្នៃពេជ្រ ត្បូង។ប្រភេទសិប្បកម្មនេះគេប្រទះឃើញមាននៅគ្រប់ទីកន្លែង។ តែភូមិឯកទេសខាងគ្រឿងប្រាក់គឺនៅ កំពង់លួងឧត្តុង្គ ខេត្តកណ្តាល ។

សិប្បកម្មតំត្បាញ

សព្វថ្ងៃនេះសិប្បកម្មតម្បាញចុះថយជាលំដាប់ នៅចំពោះវត្តមានឧស្សាហកម្មតម្បាញ និង ក្រណាត់នំាចូលពី បរទេស។ ប៉ុន្តែចំពោះតំបន់ខ្លះគេនៅរក្សាប្រពៃណីតម្បាញរបស់ខ្លួនដដែល ដូចជាកោះសូទិន ខេត្តកំពង់ចាម កៀនស្វាយនៅ ខេត្តកណ្តាល ខេត្តតាកែវ ស្រុកបាទី មានឯកទេសតម្បាញក្រមា ភួយ និង មុង ។ នៅ ខាងព្រែកចង្ក្រាន ខេត្តព្រៃវែង ព្រែលួង និង កោះដាច់ ខេត្តកណ្តាល មានឯកទេសតម្បាញ សូត្រដូចជា សារុង ហូល ផាមួង ចរបាប់ និង សំពត់សែសយជាដើម។

សិប្បកម្មធ្វើឆ្នាំងដី

ប្រភេទសិប្បកម្មនេះមាននៅក្នុងខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ដែលមានឯកទេសខាងផលិត ពាង ក្អម ជើងក្រាន និង ក្រឡ ជាដើម។

សិប្បកម្មស្បែកជាប់

មាននៅក្នុងខេត្តសៀមរាប និង ក្រុងភ្នំពេញដែលមានឯកទេសខាងដាប់ចំលាក់ ផ្ទាំងរូប រឿងរាមកេរ្តិ៍ រូប ភាពអង្គរវត្ត រូបភាពអប្សារា រូបភាពក្បាច់ផ្សេងៗទៀត។

សិប្បកម្មឧបករណ៍

ជាប្រភេទសិប្បកម្មធ្វើអំពីស្លឹកត្នោត វល្លិ៍ ផ្តៅ ស្លឹកទ្រំាង កក់ ឬស្សី រុន រពាក់។ ប្រភេទសិប្បកម្មនេះ មាននៅគ្រប់ខេត្តទាំងអស់ប៉ុន្តែផលិតផលមានទ្រង់ទា្រយផ្សេងៗគ្នា។ ផលិតផលរបស់ គេរួមមាន កន្រ្តក កន្ទេល ល្អី មួក បង្គី កៅអី ការុង ស្មុក ត្បាល់កិន និង វត្ថុអនុស្សាវរីយ៍ មានកូននង្គ័ល អង្រុត រូបគោ និង រូបសត្វផ្សេងៗទៀត។

សិប្បកម្មអាហារ

ប្រជាពលរដ្ឋយើងមានទេពកោសល្យធ្វើអាហារដែលមានរសជាតិឆ្ងាញ់ ហើយរក្សាទុកបានយូរដូចជា ប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ ត្រីផាត់ ឆៃប៉ូវ និង ស្ពៃត្រសក់ ជាដើម។